Real Madrid គ្រោងចាយលុយ ៩០លានផោន ផ្ទេរយក Bruno Fernandes

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Daily Star បានអោយដឹងថាក្លឹប Madrid ចាប់អារម្មណ៍ក្នុងការចុះកុងត្រាជាមួយ Fernandes នៅរដូវក្តៅនេះ។ ក្លឹបអេស្បាញត្រូវបាននិយាយថាបានបង្ហាញខ្លួននៅ Old Trafford ពេញមួយរដូវកាល ដើម្បីធ្វើការតាមដានកីឡាករ Fernandes មុនពេលមានការផ្ទេរដ៏ធំមួយនៅចុងបញ្ចប់នៃរដូវកាលនេះ។

FBL-EUR-C3-MAN UTD-REAL SOCIEDAD

កីឡាករ Fernandes ត្រូវ​បាន​គេ​កំណត់​ថា​ជា​អ្នក​ជំនួស​តំណែង​ដ៏​មាន​សក្តានុពល​រយៈពេល​វែង​សម្រាប់ Luka Modric ហើយ​ United ត្រូវ​បានរំពឹង​ថា​នឹង​រក្សា​តម្លៃ​កំណត់ត្រា​ក្លឹប​សម្រាប់​កីឡាករ​ព័រទុយហ្គាល់​ ខណៈតម្លៃផ្ទេរ ៩០លានផោន។ ខណៈពេលដែល United នឹងត្រូវពិចារណាក្នុងការលក់ ដោយសារតែពួកគេត្រូវការប្រមូលប្រាក់ ព្រោះតែការព្រួយបារម្ភអំពីច្បាប់ PSR ។

កីឡាករ Fernandes នៅតែស្ថិតក្នុងប្រព័ន្ធរបស់ Ruben Amorim នៅ United ហើយបានបង្ហាញខ្លួនចំនួន ៤៤ដងក្នុងការប្រកួតទាំងអស់នៅរដូវកាលនេះ ដោយស៊ុតបញ្ចូលទីបាន ១៦គ្រាប់ និងបញ្ជូនបាល់អោយមិត្តរួមក្រុមបញ្ចប់ទី ១៦ដង។ ក្លឹប United ឈរនៅលេខរៀងទី១៣ ក្នុងតារាង Premier League ប៉ុន្តែពួកគេនៅតែស្ថិតក្នុងការប្រកួតនៅ Europa League ដដែរ។ ការឈ្នះការប្រកួតនៅ Europa League នឹងផ្តល់ឪកាសអោយពួកគេបានលេងវគ្គជម្រុះសម្រាប់ Champions League។

Manchester United v Real Sociedad de Futbol - UEFA Europa League 2024/25 Round of 16 Second Leg

ក្លឹប United ប៉ះ Nottingham Forest នៅថ្ងៃអង្គារ មុនពេលប៉ះ Manchester City ចុងសប្តាហ៍ក្រោយ៕

Previous articleArsenal បង្ហាញទំនុកចិត្តក្នុងការផ្ទេរយកកីឡាករ Zubimendi ពី Real Sociedad
Next articleRaul Asencio បញ្ជាក់អំពីការបន្តកុងត្រាថ្មីជាមួយនឹងក្លឹប Real Madrid