បរទេស៖ កីឡាករ Cunha បានក្លាយជាប្រធានបទយ៉ាងក្តៅកាលពីខែមករា ដោយសារតែការចាប់អារម្មណ៍ពីក្លឹប Arsenal ប៉ុន្តែនៅទីបំផុតគាត់បានចុះកិច្ចសន្យាថ្មីនៅ Wolves ជាមួយនឹងកុងត្រាដែលមានលក្ខខណ្ឌបញ្ចប់កិច្ចព្រមព្រៀងតម្លៃ ៦២លានផោន។ នោះបានជូនដំណឹងដល់ក្លឹបដូចជាកាំភ្លើងធំ Liverpool និង Chelsea អំពីភាពដែលអាចរកបានរបស់គាត់ ហើយឥឡូវនេះគាត់បានអះអាងថាគាត់ត្រៀមខ្លួនរួចរាល់ហើយក្នុងការផ្លាស់ប្តូរនៅរដូវក្តៅ។
ក្លឹប Wolves ស្ថិតនៅក្នុងតំបន់គេកាត់ចោលការពីខែមករា ប៉ុន្តែឥលូវនេះពួកគាត់បានឡើងមកកាន់លេខ១៧ ហើយមាន ៩ពិន្ទុពិមុខក្រុមលំដាប់ទី១៨ គឺក្លឹប Ipswich Town។ ការដែលត្រូវកាត់ពួកគេចេញពី Premier League នឹងមិនអាចកើតឡើង។ កីឡាករ Cunha បាននឹងកំពុងជួយក្លឹបអោយបន្តលេងនៅក្របខណ្ឌកំពូលអង់គ្លេស ដោយស៊ុតបញ្ចូលទីបាន ១៣គ្រាប់ក្នុងការបង្ហាញខ្លួន ២៦ដង។
ថ្លែងទៅកាន់ The Guardian កីឡាករ Cunha បាននិយាយថា៖ “ខ្ញុំមានសំណើរជាច្រើន ប៉ុន្តែខ្ញុំនឹងមានអារម្មណ៍មិនល្អទេ ប្រសិនបើខ្ញុំទទួលយកវា។ មានរឿងមួយចំនួនដែលអ្នកមិនអាចគ្រប់គ្រងបាន ប៉ុន្តែខ្ញុំមិនអាចចាកចេញពីក្លឹបនៅពាក់កណ្តាលរដូវកាល ក្នុងស្ថានភាពលំបាកមួយ នៅក្នុងតំបន់កាត់ចោល”។
“ឥឡូវនេះ យើងជិតសម្រេចបាននូវគោលដៅរបស់យើង [ការបន្តការតស៊ូ] ប៉ុន្តែខ្ញុំបានបញ្ជាក់យ៉ាងច្បាស់ថា ខ្ញុំត្រូវតែបោះជំហានបន្ទាប់។ ខ្ញុំចង់ប្រយុទ្ធដើម្បីដណ្តើមពាន សម្រាប់រឿងធំ។ ខ្ញុំមានសក្តានុពល”។
ក្លឹប Wolves នឹងប្រកួតជាមួយក្លឹប West Ham នៅថ្ងៃអង្គារ។ វានៅតែត្រូវបានគេមើលឃើញថា Cunha នឹងផ្លាស់ទៅកន្លែងណានៅរដូវក្តៅ ប៉ុន្តែវាហាក់ដូចជាគាត់នឹងមិនស្នាក់នៅរយៈពេលយូរនៅ Molineux នោះទេ៕