នាយកកីឡាថ្មីរបស់ Arsenal នឹងទទួលខុសត្រូវលើការបន្តកុងត្រាអោយ Saka

បរទេស៖ កីឡាករ Saka ត្រូវ​បាន​អវត្តមាន​ក្នុង​រយៈ​ពេលកន្លងមកដោយសារតែរបួស​សរសៃ​ពួរ​កាល​ពី​ឆ្នាំ​មុន ដែល​រារាំង​គាត់​មិន​ឱ្យ​លេង​ឱ្យ​ក្រុម​កាំភ្លើង​ធំ​ក្នុង​ឆ្នាំ ២០២៥ រហូត​មក​ដល់​ពេល​នេះ។ ការអវត្តមានរបស់គាត់ត្រូវបានធ្វើអោយមានការចាប់អារម្មណ៍យ៉ាងខ្លាំង ខណៈដែលក្រុមរបស់លោក Mikel Arteta បានតស៊ូយ៉ាងខ្លាំងចំពោះបញ្ហាខ្វះខាតតំបន់ប្រយុទ្ធ ហើយបានមើលឃើញថាក្តីសង្ឃឹមឈ្នះពាន Premier League របស់ពួកគេធ្លាក់ចុះ។

Sporting Clube de Portugal v Arsenal FC - UEFA Champions League 2024/25 League Phase MD5

នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាក្លឹប Arsenal មានបំណងចង់លុបបំបាត់ភាពមិនច្បាស់លាស់ណាមួយជុំវិញអនាគតរយៈពេលវែងរបស់ Saka ហើយនឹងផ្តល់អាទិភាពក្នុងការផ្តល់កុងត្រាដល់ប្រសើរសម្រាប់គាត់។ ខ្សែបម្រើស្លាបវ័យ ២៣ឆ្នាំដែលបច្ចុប្បន្នរកបាន ១៩៥,០០០ផោនក្នុងមួយសប្តាហ៍ ហើយគាត់បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងចុងក្រោយកាលពីឆ្នាំ២០២២ ដែលធានាឱ្យគាត់នូវប្រាក់ឈ្នួលអប្បបរមាចំនួន ១០លានផោន ក្នុងមួយរដូវកាល។ លោក Andrea Berta ដែលថ្មីៗនេះបានចូលកាន់តួនាទីជានាយកកីឡានឹងទទួលខុសត្រូវក្នុងការត្រួតពិនិត្យការបន្តកិច្ចសន្យារបស់ Saka ។

លោក Berta នឹងជាអ្នកទទួលខុសត្រូវលើការពន្យាកុងត្រារបស់ Saka ព្រោះក្លឹប Arsenal ក៏កំពុងធ្វើការដើម្បីធានាអនាគតរបស់កីឡាករសំខាន់ៗផ្សេងទៀត។ ការពិភាក្សាត្រូវបានគេរំពឹងថានឹងធ្វើឡើងជាមួយ William Saliba, Gabriel Magalhaes និង Leandro Trossard ។

saka

ក្លឹប Arsenal នឹងបន្តយុទ្ធនាការ Premier League របស់ពួកគេនៅថ្ងៃអង្គារ ដោយធ្វើជាម្ចាស់ផ្ទះទទួលក្រុម Fulham នៅកីឡដ្ឋាន Emirates បន្ទាប់ពីសម្រាកអន្តរជាតិ៕

Previous articleLiverpool គ្រោងចាយលុយមួយកញ្ចប់ធំ ផ្ទេរយកខ្សែ​ការពារ​ឆ្វេង​ក្លឹប Bournemouth
Next articleក្លឹប Frankfurt ចង់បាន Wataru Endo ប៉ុន្តែនៅទើសត្រង់ចំនុចនេះមួយទៀត