Bournemouth បង្ហើបតម្លៃខ្លួនខ្សែការពារ Kerkez សម្រាប់ក្លឹប Liverpool

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ The Times បានអោយដឹងថាក្លឹប Bournemouth ត្រូវបានគេរំពឹងថានឹងទាមទារថ្លៃផ្ទេរប្រមាណ ៤៥លានផោន សម្រាប់ខ្សែការពារ Kerkez ប្រសិនបើក្លឹបយក្សនៅ Premier League គឺក្លឹប Liverpool ដាក់សំណើរផ្ទេរកីឡាកររូបនេះ។ កីឡាករវ័យ ២១ឆ្នាំរូបនេះមានរដូវកាលដ៏គួរឱ្យចាប់អារម្មណ៍ជាមួយក្លឹប Bournemouth សម្រាប់រដូវកាល ២០២៤-២៥ ហើយត្រូវបានផ្សារភ្ជាប់យ៉ាងខ្លាំងជាមួយនឹងការផ្ទេរចេញពីក្លឹបនៅរដូវក្តៅ។ ដោយសារកីឡាករនឹងនៅសល់រយៈពេល 3 ឆ្នាំទៀតលើកិច្ចសន្យាដែលមានស្រាប់របស់គាត់បន្ទាប់ពីរដូវកាលបច្ចុប្បន្ន ក្លឹបនឹងអាចទទួលបាសាច់ប្រាក់អំពីការលក់មួយនេះ។ របាយការណ៍បន្ថែមថាហង្សក្រហមអាចនឹងព្យាយាមបញ្ចូលអ្នកចាំទី Caoimhin Kelleher ជាផ្នែកមួយនៃកិច្ចព្រមព្រៀង ប៉ុន្តែសំណើនេះទំនងជាត្រូវបានច្រានចោល។

FBL-ENG-PR-BOURNEMOUTH-BRENTFORD

កីឡាករ Kerkez ត្រូវបាននាំយកទៅកីឡដ្ឋាន Vitality ពីក្លឹប AZ ក្នុងឆ្នាំ២០២៣ ហើយបន្ទាប់មកលោក Robert Hughes ប្រធានផ្នែកកីឡា Bournemouth បានដើរតួយ៉ាងសំខាន់ក្នុងការផ្ទេរ។ លោក Hughes ឥឡូវនេះមានតួនាទីស្រដៀងគ្នានៅ Anfield ហើយបានធ្វើការយ៉ាងជិតស្និទ្ធជាមួយអ្នកចាត់ការ Liverpool លោក Arne Slot លើសកម្មភាពផ្ទេរតាំងពីរដូវក្តៅមុន។

FBL-EUR-C1-LIVERPOOL-PSG

លោក Slot បានចាប់ផ្តើមរៀបចំផែនការសម្រាប់រដូវកាល ២០២៥-២៦ ខាងមុខនេះ ហើយនឹងសម្លឹងរកការចុះហត្ថលេខាជាច្រើនដើម្បីពង្រឹងក្រុម។ បុរសសញ្ជាតិហូឡង់រូបនេះមើលឃើញថា Kerkez ជាជម្រើសដ៏ល្អឥតខ្ចោះមួយក្នុងការបន្ថែមតំបន់ការពារខាងឆ្វេង ដើម្បីផ្តល់ការប្រកួតប្រជែងដល់កីឡាករ Andy Robertson ដែលមានវ័យចំណាស់ទៅហើយ។

Tottenham Hotspur FC v AFC Bournemouth - Premier League

ក្រុមរបស់លោក Andoni Iraola ដែលមានត្រឹមតែ ៤ពិន្ទុតាមពីក្រោយក្រុមលេខ៥ Manchester City ក្នុងតារាង Premier League នោះ នឹងមានបំណងចង់ទទួលបានកៅអីមួយសម្រាប់ការប្រកួត Champions League នៅរដូវកាលក្រោយ។ ពួកគេនឹងត្រូវធ្វើការប្រកួតបន្ទាប់នៅថ្ងៃ​ពុធ ខណៈ​ដែល​ពួក​គេ​ប្រកួត​ជាមួយ Ipswich Town ក្នុងក្របខណ្ឌ Premier League៕

Previous articleChelsea នឹងមិនអោយយុវជន Kendry Paez ខ្ចីជើងទៅកាន់ Strasbourg នោះទេ
Next articleWayne Rooney និយាយរឿងក្លឹបធំចំនួន៣ ដែលដាក់សំណើរផ្ទេរគាត់កាលពីឆ្នាំ២០១០