បរទេស៖ លោក Wayne Rooney បានថ្លឹងថ្លែងលើស្ថានភាពរបស់ Trent Alexander-Arnold ខណៈដែលគាត់បានបង្ហើបថាគាត់ក៏ត្រូវបានល្បួងឱ្យចាកចេញពី Old Trafford ចំពេលមានការចាប់អារម្មណ៍ពីក្លឹបកំពូលៗនៅអឺរ៉ុបដូចជា Barcelona, Real Madrid និង Chelsea ។
គាត់បានប្រាក់ទៅកាន់ BBC Sport ថា៖ “នៅពេលដែលខ្ញុំបានប្រាប់ Manchester United ក្នុងឆ្នាំ២០១០ ថាខ្ញុំមិនចង់ចុះហត្ថលេខាលើកិច្ចព្រមព្រៀងថ្មី និងទទួលបានសំណើរផ្ទេរពីក្លឹបបីសម្រាប់ខ្ញុំ។ Manchester City ត្រូវបានគេនិយាយជាញឹកញាប់ថាជាក្រុមមួយក្នុងចំណោមក្រុមដែលចង់បាន ប៉ុន្តែខ្ញុំមិនគិតថាវាជាជម្រើសសម្រាប់ខ្ញុំទេ – ក្រុមដែលធ្វើការទាក់ទងរួមមាន Chelsea, Real និង Barcelona “៕