Aston Villa គ្រោងចាយលុយ ៤០លានអឺរ៉ូ ដើម្បីផ្ទេរយក Dusan Vlahovic

បរទេស៖ ក្លឹប Aston Villa ចាប់អារម្មណ៍ក្នុងការចុះហត្ថលេខាលើ Dusan Vlahovic ពី Juventus នៅរដូវក្តៅនេះ។

នេះបើយោងតាមការចេញផ្សាយរបស់ Teamtalk បានអោយដឹងថាក្លឹប Juventus នឹងសុខចិត្តលក់ Vlahovic ក្នុងតម្លៃ ៤០លានអឺរ៉ូ បន្ទាប់ពីរដូវកាលនេះដែលគាត់ទើបតែស៊ុតបញ្ចូលទីបានត្រឹមតែ ៩គ្រាប់នៅ Serie A ។ កីឡាករវ័យ ២៥ឆ្នាំទទួលបានការចាប់អារម្មណ៍ពីក្លឹប Arsenal ប៉ុន្តែក្រុមកាំភ្លើងធំបានបន្ថយការចាប់អារម្មណ៍របស់ពួកគេវិញ។ ពួកគេក៏ត្រូវបានផ្សារភ្ជាប់ជាមួយនឹង Watkins នៅមុនរដូវក្តៅផងដែរ ដោយបានធ្វើការដាក់សំណើរផ្ទេរកីឡាករនេះកាលពីខែមករាកន្លងមក៕

Previous articleLiverpool និង Man Utd អាចនឹងត្រូវរារាំងសម្រាប់ការផ្ទេរ Jonathan David ដោយសារតែ
Next articleកីឡាករ Yilmaz ក្លាយជាគោលដៅក្លឹបចំនួន៤ នៅ Premier League