Brighton ចាយលុយ ១០លានផោនផ្ទេរយកបានកីឡាករ Tommy Watson

បរទេស៖ ក្លឹប Brighton បានបញ្ចប់កិច្ចព្រមព្រៀងមួយដើម្បីចុះហត្ថលេខាលើខ្សែបម្រើស្លាបដ៏ឆ្នើម Tommy Watson របស់ Sunderland ក្នុងកិច្ចព្រមព្រៀងដែលមានតម្លៃ ១០លានផោន។

ទោះបីជា Watson ទើបតែបង្ហាញខ្លួនបាន ១៥លើកសម្រាប់ Sunderland ប៉ុន្តែគាត់បានទាក់ទាញចំណាប់អារម្មណ៍ពីក្លឹបកំពូលៗរួចទៅហើយ។ ការផ្លាស់ប្តូររបស់គាត់ទៅកាន់ Brighton នឹងក្លាយទៅជាផ្លូវការនៅពេលដែលទីផ្សារដោះដូរកីឡាករបើកនៅថ្ងៃទី១ ខែកក្កដា។ ក្លឹប Brighton ធ្លាប់បានព្យាយាមចុះហត្ថលេខាលើ Watson នៅថ្ងៃចុងក្រោយនៃការដោះដុរកីឡាករខែមករា ប៉ុន្តែកិច្ចព្រមព្រៀងបានបរាជ័យដោយសារតែខ្វះពេលវេលាដើម្បីបញ្ចប់ការចរចា៕

Previous articleArsenal ត្រៀមផ្តល់កុងត្រាថ្មីដល់កីឡាករ Bukayo Saka
Next articleក្លឹបនៅ Saudi Pro League ទាមទារអោយ Salah ផ្តល់សញ្ញាចង់ផ្ទេរសិន!! ទើបពួកគេដាក់សំណើរ