Amorim និយាយយ៉ាងនេះ…! ក្រោយមានការចោទសួរថាតើការលក់ Elanga ជាកំហុសមែនទេ?

បរទេស៖ United បានលក់ខ្សែបម្រើស្លាប Elanga ទៅឱ្យ Nottingham Forest ក្នុងឆ្នាំ២០២៣ ក្នុងតម្លៃ ១៥លានផោន ហើយកាលពីថ្ងៃអង្គារ គាត់បានស៊ុតបញ្ចូលទីគ្រាប់ជ័យជំនះទៅកាន់ក្លឹប Man United។ បុរសញ្ជាតិព័រទុយហ្គាល់រូបនេះជឿជាក់ថាការសម្រេចចិត្តអោយកីឡាករ Marcus Rashford ខ្ចីជើងទៅ Aston Villa និង Antony ទៅកាន់ Real Betis នៅពេលដែលពួកគេទាំងពីរនាក់អាចស្វែងរកគ្រាប់បាល់សម្រាប់ក្លឹបដែលកំពុងខ្ចីជើង។

នៅពេលត្រូវបានសួរថាតើវាជាកំហុសក្នុងការលក់ Elanga បន្ទាប់ពីការចាញ់ ១-០ របស់ Man Utd នៅ Forest នោះ Amorim បានឆ្លើយតបថា “យើងកំពុងនិយាយអំពីកីឡាករខ្សែប្រយុទ្ធជាច្រើនសម្រាប់ Manchester United ដែលធ្វើបានត្រឹមត្រូវ ប៉ុន្តែពួកគេមានឱកាសនៅទីនេះ។ នៅ Manchester United អ្នកមិនមានពេលវេលានោះទេ។ ខ្ញុំនឹងមិនមានពេលនោះទេ។ យើងត្រូវទទួលយកវាអោយបានលឿន”។

Amorim Rashford Antony Man Utd GFX

នៅពេលដែល United ដាក់អោយកីឡាករ Rashford, Antony, និង Jadon Sancho ខ្ចីជើង ដោយលោក Amorim បានបន្ថែមទៀតថា៖ “អ្នកមិននិយាយអំពីកីឡាករដែលមិនបានលេងឱ្យ Manchester United ទេ។ ពួកគេនៅទីនេះលេងឱ្យ Manchester United ។ នៅទីនេះសម្ពាធគឺធំពេក ជួនកាលអ្នកមិនមានពេលលេង ហើយអ្នកគួរតែមានពេលប្រកួតសម្រាប់យុវជនទាំងនេះដើម្បីអភិវឌ្ឍន៍។ ប៉ុន្តែសម្រាប់រឿងនេះ អ្នកត្រូវការមូលដ្ឋានរឹងមាំ ដើម្បីគាំទ្រយុវជនទាំងអស់នេះ ហើយប្រសិនបើអ្នកមិនមានមូលដ្ឋានរឹងមាំ យើងនឹងមិនអាចជួយយុវជនរបស់យើងនោះទេ។ ពួកគេមានឱកាសរបស់ពួកគេ ហើយពេលខ្លះបាល់ទាត់គឺបែបនោះ ហើយសម្ពាធនៃការលេងឱ្យ Manchester United គឺពិតជាធំណាស់”។

កីឡាករ Elanga រកបានចំនួន ២៨គ្រាប់ក្នុងចំនួនពីររដូវកាលរបស់គាត់នៅ Forest ដែលវាច្រើនជាងកីឡាករ Rashford, Antony និង Jadon Sancho ដែលខ្ចីជើងទៅកាន់ Chelsea។ វាត្រូវបានមើលឃើញថាក្លឹបបិសាចក្រហមិនអាចនាំយកមកនៅភាពល្អបំផុតរបស់កីឡាករនោះទេ ហើយពួកគេទទួលបានតំណែងដ៏ទាបបំផុតនៅ Premier League នារដូវកាលនេះ។

FBL-ENG-PR-NOTTINGHAM FOREST-MAN UTD

ក្រុមបិសាចក្រហម Manchester United នឹងត្រលប់មកវិញក្នុងការប្រកួតក្របខ័ណ្ឌ Premier League នៅថ្ងៃអាទិត្យ ដោយបើទ្វាទទួលក្រុម Manchester City ដែលគេនឹងត្រូវស្វែងរកបីពិន្ទុដើម្បីចាប់ផ្តើមឡើងទៅកាន់ពាក់កណ្តាលកំពូលនៃ Premier League ៕

Previous articleMan Utd ចាប់អារម្មណ៍ខ្សែប្រយុទ្ធរបស់ក្លឹប Ipswich Town
Next articleAston Villa ត្រៀមផ្តល់កុងត្រាថ្មីដល់ខ្សែបម្រើ Boubacar Kamara