នាយកកីឡាករថ្មីរបស់ក្លឹប Arsenal កំពុងពិភាក្សាជាមួយភ្នាក់ងាររបស់កីឡាករ Nico Williams

បរទេស៖ កីឡាករ Nico Williams របស់ក្លឹប Athletic Club អាចនឹងធ្វើដំណើរទៅកាន់ប្រទេសអង់គ្លេស នៅពេលដែលទីផ្សារដោះដូរកីឡាករបើក ដោយក្លឹប Arsenal កំពុងស្ថិតនៅក្នុងដំណើរការចុះហត្ថលេខាយកខ្សែប្រយុទ្ធរូបនេះ។

នេះបើយោងតាមការចេញផ្សាយរបស់ Football Espana បានអោយដឹងថានាយកកីឡា Arsenal ដែលទើបតែងតាំងថ្មីលោក Andrea Berta បានជួបប្រជុំជាមួយភ្នាក់ងាររបស់កីឡាករ Williams ជុំវិញការផ្លាស់ប្តូរនៅរដូវក្តៅដ៏មានសក្តានុពល។ ក្រុមកាំភ្លើងធំបានត្រៀមខ្លួនរួចជាស្រេចក្នុងការចំណាយប្រាក់ ៦០លានអឺរ៉ូសម្រាប់បង់ផ្តាច់លក្ខខណ្ឌដោះលែងរបស់កីឡាករ ដែលមានស្រាប់នៅក្នុងកុងត្រាបច្ចុប្បន្ន៕

Previous articleAston Villa ត្រៀមផ្តល់កុងត្រាថ្មីដល់ខ្សែបម្រើ Boubacar Kamara
Next articleកីឡាករ Callum Olusesi យល់ព្រមទៅលើកុងត្រាថ្មីជាមួយក្លឹប Spurs