Arsenal បញ្ចប់ចំណាប់អារម្មណ៍លើការចង់បានខ្សែប្រយុទ្ធ Ollie Watkins

បរទេស៖ ក្តីសង្ឃឹមរបស់ Aston Villa ក្នុងការរក្សា Ollie Watkins បន្ទាប់ពីរដូវកាលនេះត្រូវបានផ្តល់ការជំរុញយ៉ាងខ្លាំង ក្រោយមានព័ត៌មានថាក្លឹប Arsenal លែងចង់ចុះហត្ថលេខាយកគាត់ទៀតហើយ។

កីឡាករ Watkins វ័យ ២៩ឆ្នាំនៅតែស្ថិតក្នុងទម្រង់លេងដ៏ល្អសម្រាប់ក្លឹប Villa ដោយរកបាន ១៣គ្រាប់។ បើយោងតាមការចេញផ្សាយរបស់ Sky Sport បានអោយដឹងថាទោះជាយ៉ាងណាក៏ដោយ Arsenal នឹងមិនត្រលប់មកដាក់សំណើរផ្ទេរថ្មីសម្រាប់គាត់នៅរដូវក្តៅនេះទេ។ ក្រុមកាំភ្លើងធំត្រូវបានកំណត់គោលដៅលើជម្រើសវ័យក្មេង រួមទាំងតារា Newcastle Alexander Isak ខ្សែប្រយុទ្ធ Viktor Gyokeres របស់ Sporting CP និង Benjamin Sesko របស់ RB Leipzig ៕

Previous articleBrighton អាចនឹងខកខានការផ្ទេរយកខ្សែការពារកណ្តាល Terry Yegbe
Next articleអនាគតរបស់ Thomas Muller អាចទៅចូលរួមជាមួយក្លឹប Los Angeles FC នៅអាមេរិក