Atalanta ត្រៀមលក់ Ederson ខណៈហង្សក្រហមត្រៀមលុយ ៦០លានអឺរ៉ូទិញយក

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ ​​TuttoAtalanta បានឱ្យដឹងថា ខ្សែបម្រើប្រេស៊ីល Ederson អាចនឹងចាកចេញពីក្លឹប Atalanta នៅរដូវក្តៅនេះ ខណៈក្លឹបនៅអ៊ីតាលីរាយការណ៍ថាមនាឆន្ទៈក្នុងការចំណាយប្រាក់ដើម្បីផ្ទេរយកគាត់។

ក្លឹប Liverpool ត្រូវបានគេនិយាយថាកំពុងរៀបចំសំណើជាផ្លូវការមានតម្លៃ ៦០លានអឺរ៉ួសម្រាប់ផ្ទេរយក Ederson ខណៈដែលពួកគេសម្លឹងមើលការពង្រឹងខ្សែបម្រើរបស់ពួកគេមុនពេលរដូវកាលថ្មី។ កីឡាករ Ederson បានក្លាយជាវត្តមានដ៏សំខាន់នៅក្នុងខ្សែបម្រើរបស់ Atalanta ចាប់តាំងពីការមកដល់ក្នុងឆ្នាំ២០២២។ គាត់បានបង្ហាញខ្លួនចំនួន ១៣១ប្រកួត ដោយបានរួមចំណែក ១២គ្រាប់ និងបញ្ជូនបាល់ឱ្យមិត្តរួមក្រុមបញ្ចប់ទីបាន ៤ដង៕

Previous articleខ្សែការពារ Mats Hummels សម្រេចចិត្តចូលនិវត្តន៍
Next articleReal Madrid គ្រោងផ្តល់កុងត្រាថ្មីសម្រាប់ខ្សែការពារ Antonio Rudiger