Juventus នៅតែចិញ្ចឹមចិត្តចង់បានខ្សែប្រយុទ្ធ Victor Osimhen

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ TEAMtalk បានអោយដឹងថាក្លឹប Juventus ត្រូវបានរាយការណ៍ថាកំពុងបង្កើនកិច្ចខិតខំប្រឹងប្រែងរបស់ពួកគេក្នុងការនាំយក Victor Osimhen នៅមុនទីផ្សារដោះដូរកីឡាកររដូវក្តៅ។

ចាប់តាំងពីមកដល់ប្រទេសទួរគី កីឡាករសញ្ជាតិនីហ្សេរីយ៉ារូបនេះមានទម្រង់លេងពិសេស ដោយរកបាន ២៨គ្រាប់ក្នុង ៣២ ប្រកួត ធ្វើអោយទទួលបានការចាប់អារម្មណ៍ពីក្លឹបធំៗនៅអឺរ៉ុប។ ខណៈពេលដែល Juve មានក្តីសង្ឃឹមក្នុងការរក្សាទុកកីឡាករ Osimhen ក្នុងក្របខ័ណ្ឌ Serie A នឹងទាក់ទាញគាត់មកកាន់ទឹកដី Turin។ ពួកគេក៏ត្រូវប្រឈមមុខនឹងគូរប្រជែង គឺក្លឹប Manchester United ដែលពួកគេក៏ចង់បានខ្សែប្រយុទ្ធរូបនេះខ្លាំងផងដែរ ខណៈដែលពួកគេសម្លឹងមើលការពង្រឹងជួរមុខរបស់ខ្លួន៕

Previous articleReal Madrid គ្រោងផ្តល់កុងត្រាថ្មីសម្រាប់ខ្សែការពារ Antonio Rudiger
Next articleស្ងាត់ៗ ក្លឹប Wolves ចង់បានកីឡាករ Jadon Sancho របស់បិសាចក្រហម