Deco មានបំណង់ក្នុងការផ្តល់កុងត្រាថ្មីដល់កីឡាករ Frenkie de Jong

បរទេស៖ កីឡាករ Frenkie de Jong មានកិច្ចសន្យារហូតដល់ឆ្នាំ២០២៦ ហើយបាននិយាយថាគាត់នឹងសុខចិត្តចាកចេញប្រសិនបើគាត់មានអារម្មណ៍ថាខ្លួនមិនបានរួមចំណែកប្រកបដោយប្រសិទ្ធភាពសម្រាប់ក្លឹប Barcelona។ គាត់ធ្លាប់មានទំនាក់ទំនងជាមួយនឹងការផ្ទេរទៅកាន់ Manchester United នាពេលកន្លងមក ហើយក្លឹបអារ៉ាប៊ីសាអូឌីតក៏ត្រូវបានគេនិយាយថាបានបង្ហាញពីចំណាប់អារម្មណ៍ផងដែរ។

នេះបើយោងតាមការចេញផ្សាយរបស់ ​Revelo បានអោយដឹងថាឥឡូវនេះវាហាក់ដូចជាថានាយកផ្នែកកីឡារបស់ Barca លោក Deco មានឆន្ទៈក្នុងការបើកការពិភាក្សាលើកិច្ចព្រមព្រៀងថ្មីជាមួយគាត់៕

Previous articleខ្សែប្រយុទ្ធ Viktor Gyokeres ឆ្លើយ “បាទ” ទៅកាន់ក្លឹប Arsenal ហើយ
Next articleLiverpool ចង់បាន Ronald Araujo ជាអ្នកជំនួសកន្លែងរបស់ Virgil van Dijk