ម្ចាស់ក្លឹប Roma អញ្ជើញ Ten Hag មកមើលការប្រកួតរវាងក្លឹបខ្លួន និងក្លឹប Juventus

បរទេស៖ លោក Erik ten Hag បានបង្ហាញខ្លយនៅក្នុងការប្រកួតរវាងក្លឹប Roma និង Juventus ក្នុងក្របខណ្ឌ Serie A ខណៈដែលគាត់កំពុងតែស្វែងរកការងារថ្មី ក្រោយចាកចេញពីក្លឹប Manchester United ក្នុងខែតុលា។

លោក Ten Hag នឹងមានវត្តមាននៅក្នុងការប្រកួតនេះក្នុងនាមជាភ្ញៀវរបស់លោក Friedkins ដែលជាម្ចាស់ក្លឹប Roma ហើយកត្តានេះបានជំរុញឱ្យមានពាក្យចចាមអារ៉ាមថាគាត់ត្រូវបានស្ថិតនៅក្នុងបញ្ជីសម្រាប់តំណែងគ្រូបង្វឹក Roma នៅរដូវក្តៅនេះ។ នេះបើយោងតាមការចេញផ្សាយ La Gazzetta dello Sport រាយការណ៍ថាមិនទាន់មានទំនាក់ទំនងផ្លូវការអំពីតួនាទីនេះនៅឡើយទេ៕

Previous articleAtletico Madrid គ្រោងចាយលុយ ៧៥លានអឺរ៉ូផ្ទេរយកតារាឆ្នើមរបស់ Man Utd
Next articleនាយកកីឡារបស់ Bayern ចាប់ទុកការនិយាយរឿង Thomas Muller កាលពីខែមករាជា “កំហុស”