បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាជំហររបស់ក្លឹប Tottenham មិនផ្លាស់ប្តូរទេ ដោយក្លឹបនឹងមិនចុះហត្ថលេខាយកកីឡាករ Timo Werner ជាអចិន្ត្រៃយ៍ពី RB Leipzig ទេ។
គាត់នឹងចាកចេញពី Tottenham នៅខែមិថុនា ដោយត្រឡប់ទៅ Leipzig ហើយគាត់នឹងត្រូវស្វែងរកក្លឹបថ្មី ខណៈគាត់រំពឹងថានឹងត្រូវចាកចេញពីក្លឹបនៅអាឡឺម៉ង់ជាថ្មីម្តងទៀត៕