បរទេស៖ កីឡាករ Leroy Sane ដែលស្ថិតក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនៃកិច្ចសន្យារបស់គាត់នៅ Allianz Arena បានទាក់ទាញចំណាប់អារម្មណ៍ពីក្រុម Arsenal ដោយក្លឹបបាននឹងកំពុងស្វែងរកការចុះហត្ថលេខាលើកីឡាករថ្មី ដើម្បីយកមកពង្រឹងតំបន់ប្រយុទ្ធរបស់ខ្លួននៅរដូវក្តៅនេះ។
ទោះជាយ៉ាងណាក៏ដោយលោក Florian Plettenberg អ្នកព័ត៌មានរបស់ Sky Sports បានអោយដឹងថាក្លឹប Bayern Munich ត្រៀមនឹងផ្តល់កិច្ចសន្យាថ្មីដល់កីឡាករសញ្ជាតិអាឡឺម៉ង់៕