Carlo Ancelotti ប្រឈមនឹងការបណ្តេញចេញ ព្រោះតែមូលហេតុនេះ

បរទេស៖ ពេលវេលារបស់លោក Carlo Ancelotti នៅ Real Madrid ហាក់ដូចជាត្រូវបានរាប់ថយក្រោយ ខណៈគ្រូបង្វឹករូបនេះប្រឈមមុខនឹងការបណ្តេញចេញក្រោយចាញ់ការប្រកួតជាមួយក្លឹប Valencia និង Arsenal ។

គ្រូបង្វឹកដ៏អាស្ចារ្យរូបនេះនៅតែអាចដឹកនាំក្លឹបយក្សអេស្ប៉ាញអោយទទួលបានពានរង្វាន់បីក្នុងរដូវកាលនេះ ប៉ុន្តែបើយោងតាមការចេញផ្សាយរបស់ Relevo បានអោយដឹងថាជោគវាសនារបស់គាត់ត្រូវបានបញ្ចប់ ខណៈដែលក្រុមប្រឹក្សាភិបាលរបស់ក្លឹបមិនពេញចិត្តនឹងការគ្រប់គ្រងក្រុមរបស់គាត់។ វានឹងត្រូវមើលថាតើអាចនឹងកើតមាន “អព្ភូតហេតុ” សម្រាប់ក្លឹប Real Madrid ដូចកាលពីរដូវកាលមុនដើម្បីជួយសង្គ្រោះការងាររបស់លោក Carlos Ancelotti៕

Previous articleBournemouth ចង់បាន ៥០លានផោនសម្រាប់ខ្សែការពារ Dean Huijsen ចំពេលមានការចាប់អារម្មណ៍ពី Bayern
Next articleLiverpool ខិតជិតការបន្តកុងត្រាអោយ Salah និង Van Dijk