នេះជាកត្តាមួយ ធ្វើអោយក្លឹប Chelsea ពិបាកក្នុងការប្រជែងចុះហត្ថលេខាយកខ្សែប្រយុទ្ធ

បរទេស៖ ក្លឹប Chelsea កំពុងស្ថិតក្នុងទីផ្សារដើម្បីចុះហត្ថលេខាលើខ្សែប្រយុទ្ធថ្មីនៅរដូវក្តៅនេះ ប៉ុន្តែការប្រកួតប្រជែងសម្រាប់គោលដៅកំពូលគឺខ្លាំងណាស់ ខណៈដែលក្រុម Liverpool, Arsenal, Manchester United និង Tottenham សុទ្ធតែកំពុងស្វែងរកការពង្រឹងតំបន់ប្រយុទ្ធផងដែរ។

ក្លឹបនៅទីក្រុងឡុងដ៍មានគុណវិបត្តិនៅពេលនិយាយអំពីការចរចាជាមួយគោលដៅ ប៉ុន្តែដោយសារតែប្រាក់ខែទាបដែលពួកគេកំពុងដាក់នៅលើតុធៀបនឹងគូប្រជែងរបស់ពួកគេ ដោយជំនួសមកវិញដោយការផ្តល់ប្រាក់សំណង់ដល់កីឡាករដោយរួមបញ្ចូលប្រាក់លើកទឹកចិត្តយ៉ាងច្រើនទៅក្នុងកុងត្រារបស់ពួកគេ។ នេះបើយោងតាមការចេញផ្សាយរបស់ Daily Mail បានអោយដឹងថាខ្សែប្រយុទ្ធមួយរូបបានច្រានចោលសំណើររបស់ក្លឹប Chelsea ខណៈក្លឹបផ្សេងបានផ្តល់អោយនៅសំណើរមានប្រាក់ខែខ្ពស់៕

Previous articleលក្ខខណ្ឌផ្តាច់កុងត្រារបស់ Liam Delap នឹងធ្លាក់តម្លៃ ដោយសារតែកត្រាមួយនេះ
Next articleMan Utd ចាប់អារម្មណ៍ខ្សែការពារក្លឹប Everton ជាជម្រើសមកពង្រឹងតំបន់ខាងក្រោម