Man Utd ចាប់អារម្មណ៍ខ្សែការពារក្លឹប Everton ជាជម្រើសមកពង្រឹងតំបន់ខាងក្រោម

បរទេស៖ កីឡាករ Jarrad Branthwaite របស់ Everton ត្រូវបានរាយការណ៍ថាបានក្លាយជាបេក្ខភាពនាំមុខគេសម្រាប់ Manchester United ខណៈដែលពួកគេស្វែងរកការពង្រឹងខ្សែការពាររបស់ខ្លួន។

Wolverhampton Wanderers FC v Everton FC - Premier League

នេះបើយោងតាមការចេញផ្សាយរបស់ The Sun បានអោយដឹងថាក្លឹប Everton មិនមានសុទិដ្ឋិនិយមខ្លាំងពេកក្នុងការរក្សាកីឡាករសញ្ជាតិអង់គ្លេសរូបនេះ ដោយមានការចាប់អារម្មណ៍កើនឡើងយ៉ាងខ្លាំង។ ទាំង United និង Tottenham Hotspur កំពុងតាមដានកីឡាករវ័យ ២១ឆ្នាំយ៉ាងដិតដល់ ហើយការផ្លាស់ប្តូរណាមួយត្រូវបានគេរំពឹងថានឹងទាមទារតម្លៃប្រមាណ ៥០លានផោន ដើម្បីអាចអនុញ្ញាតអោយគាត់ចាកចេញពីទឹកដី Goodison Park ៕

Previous articleនេះជាកត្តាមួយ ធ្វើអោយក្លឹប Chelsea ពិបាកក្នុងការប្រជែងចុះហត្ថលេខាយកខ្សែប្រយុទ្ធ
Next articleលេងមែនទែនហើយ!! Liverpool ត្រៀមលុយ ១០០លានអឺរ៉ូផ្ទេរយកខ្សែការពារឆ្នើមរបស់ Barca