បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Ben Jacobs បានឱ្យដឹងថាក្លឹប Nottingham Forest ត្រូវបានរាយការណ៍ថាកំពុងរៀបចំការផ្ទេរយកខ្សែប្រយុទ្ធរបស់ក្លឹប Atalanta កីឡាករ Ademola Lookman នៅមុនទីផ្សារដោះដូរកីឡាករនាពេលខាងមុខ។
កីឡាករ Lookman ដែលជាកីឡាករឆ្នើមម្នាក់សម្រាប់ក្រុមជម្រើសជាតិនីហ្សេរីយ៉ា ទំនងជាចង់ចែកផ្លូវជាមួយក្លឹប Serie A បន្ទាប់ពីភាពតានតឹងជាមួយគ្រូបង្វឹក Gian Piero Gasperini ត្រូវបានបង្ហាញជាសាធារណៈ។ សំណើរអាចមានតម្លៃ ៤៣លានផោន ដែលវារំពឹងថានឹងគ្រាប់គ្រាន់ដើម្បីទាក់ទាញ Atalanta ឱ្យលក់កីឡាករវ័យ ២៦ឆ្នាំ។ ក្លឹប Tottenham Hotspur ក៏ត្រូវបាននិយាយថាកំពុងតាមដានស្ថានការណ៍កីឡាកររូបនេះដូចគ្នា ដោយវាបានបង្កើនការប្រកួតប្រជែងសម្រាប់ Forest ក្នុងការស្វែងរកខ្សែប្រយុទ្ធដែលមានសមត្ថភាព៕