បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាកិច្ចសន្យារបស់កីឡាករ Ilkay Gündogan នៅ Man City ឥឡូវនេះនឹងមានសុពលភាពរហូតដល់ខែមិថុនា ឆ្នាំ២០២៦ ដោយសារលក្ខខណ្ឌពន្យាមួយរដូវកាលទៀតត្រូវបានដំណើរការ។
លោក Pep Guardiola បាននិយាយថា៖ “Gündo មានកុងត្រាមួយឆ្នាំទៀត ច្បាស់ណាស់។ តើនឹងមានអ្វីកើតឡើងនៅក្នុងរដូវក្តៅនេះ ខ្ញុំក៏មិនដឹងដែរ ប៉ុន្តែគាត់មានកុងត្រាជាមួយឆ្នាំទៀតឥឡូវនេះ”៕



