បរទេស៖ ប្រភពមួយចំនួនបានបញ្ជាក់ថាក្លឹប Manchester United ចង់ផ្តល់ឱ្យ Amorim នូវកញ្ចប់ថវិកាផ្ទេរប្រហែល ២០០លានផោននៅរដូវក្តៅនេះ ហើយដើម្បីសម្រេចបាននូវថវិកានោះ ពួកគេនឹងត្រូវធ្វើការលក់មួយចំនួនក្នុងតម្លៃទាប។
នេះបើយោងតាមការចេញផ្សាយរបស់លោក Niccolo Ceccarini អ្នកសារព័ត៌មាន Tutto Mercato បានអោយដឹងថាក្លឹបបិសាចក្រហមបានទម្លាក់តម្លៃលក់កីឡាករ Garnacho ពី ៦០លានអឺរ៉ូ មកនៅត្រឹមតែ ៤៥លានអឺរ៉ូប៉ុណ្ណោះសម្រាប់រដូវក្តៅនេះ៕



