នាយកក្លឹប Bayern Munich និយាយអំពីអនាគតរបស់កីឡាករ Joao Palhinha

បរទេស៖ នាយកក្លឹប Bayern Munich លោក Christoph Freund បានបើកចំហអំពីអនាគតរបស់ Joao Palhinha នៅកីឡដ្ឋាន Allianz Arena ។

ថ្លែងទៅកាន់អ្នកសារព័ត៌មាន ប្រធានក្លឹប Bayern បាននិយាយថា៖ “វាមិនមែនជាផែនការរបស់យើងទាល់តែសោះ ក្នុងការអនុញ្ញាតឱ្យ João Palhinha ចាកចេញនៅក្នុងរដូវក្តៅនេះ។ គាត់មិនសូវលេងស៊ីចង្វាក់ជាមួយក្រុម និងមិនសូវបានលេងដោយសារតែបញ្ហារបួស។ នេះជាឆ្នាំដំបូងរបស់គាត់ដែលលេងនៅក្លឹបធំបែបនេះ។ គាត់ គឺជាកីឡាករអាជីព ចរិកល្អ និងជាកំពូលកីឡាករ”៕

Previous articleខ្សែការពារ Dean Huijsen បដិសេធទៅចូលរួមជាមួយ Real Madrid
Next articleក្លឹបជាច្រើនកំពុងចាប់អារម្មណ៍ទៅលើខ្សែបម្រើ Lewis Miley របស់ Newcastle