កីឡាករ Xavi Simons នៅតែមានក្តីស្រមៃក្នុងការត្រលប់ទៅកាន់ Barca វិញ

បរទសេ៖ កីឡាករ Xavi Simons កំពុងសុបិនចង់ត្រលប់មក Barcelona ប៉ុន្តែ Manchester United ត្រូវបានរាយការណ៍ថានៅតែស្ថិតក្នុងការប្រជែងដើម្បីចុះហត្ថលេខាលើតារាឆ្នើមរបស់ក្លឹប RB Leipzig ក្នុងតម្លៃ ៧៥ លានអឺរ៉ូ។

នេះបើយោងតាមការចេញផ្សាយរបស់ Mundo Deportivo បានអោយដឹងថាបេះដូងរបស់កីឡាករ Simons ហាក់នៅតែមានចំណង់ទៅនឹងក្លឹបដែលបានអភិវឌ្ឍន៍គាត់កាលពីក្មេង។ ហើយបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាការផ្លាស់ប្តូរទៅកាន់ Premier League គឺអាចជឿជាក់បានថាអាចកើតឡើងជាង ដោយ United ចង់នាំគាត់ទៅ Old Trafford ៕

Previous articleMoussa Dembele បានក្លាយជាម្ចាស់ក្លឹប FK Minija នៅប្រទេសលីទុយអានី
Next articleJonathan Tah ប្រកាសចាកចេញពី Bayer Leverkusen នៅរដូវក្តៅនេះ