បរទេស៖ កីឡាករ Bryan Mbeumo បានក្លាយជាគោលដៅនៃការផ្ទេរនៅក្នុងរដូវក្តៅ របស់ក្លឹបមួយចំនួនដូចជា Tottenham, Arsenal, Liverpool និង Manchester United ។
នេះបើយោងតាមការចេញផ្សាយរបស់ CaughtOffside បានអោយដឹងថាមានការចាប់អារម្មណ៍ពីក្លឹបមួយចំនួននៃក្របខ័ណ្ឌ Premier League ក្នុងការចុះហត្ថលេខាលើ Mbeumo នៅរដូវក្តៅនេះ ដោយក្រុមកាំភ្លើងធំ និង Spurs ទាំងពីរចាប់អារម្មណ៍ រួមជាមួយនឹង Manchester United និង Liverpool ។ ក្លឹប Brentford បានកំណត់តម្លៃផ្ទេរប្រមាណ ៥៥លានផោនសម្រាប់ខ្សែប្រយុទ្ធរូបនេះ ហើយក្រុមរបស់លោក Mikel Arteta ហាក់ដូចជាកំពុងនាំមុខការប្រណាំងប្រជែងមួយនេះ៕