បរទេស៖ នាយកប្រតិបត្តិ Bayer Leverkusen លោក Fernando Carro បានបង្ហើបថាគ្រូបង្វឹក Xabi Alonso អាចនឹងធ្វើដំណើរទៅកាន់ Real Madrid ដើម្បីជំនួសតំណែងលោក Carlo Ancelotti ។
ថ្លែងទៅកាន់ The Athletic លោក Carro បាននិយាយថា “គាត់មិនមានលក្ខខណ្ឌចាកចេញនោះទេ ប៉ុន្តែពួកយើងមានកិច្ចព្រមព្រៀងស្មោះត្រង់មួយ។ ប្រសិនបើក្រុមដែលគាត់បានលេងអោយមកដល់ ពួកយើងនឹងអង្គុយជជែកគ្នាអំពីវា ហើយយើងនឹងមិនដាក់ឧបសគ្គអ្វីឡើយ”៕