ក្លឹប Man Utd បើការពិភាក្សាជាមួយក្លឹប Atalanta សម្រាប់ការផ្ទេរខ្សែបម្រើរូបនេះ

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាក្លឹប Manchester United បានចូលចរចាបឋមជាមួយក្លឹប Atalanta ជុំវិញការទិញយកខ្សែបម្រើសញ្ជាតិប្រេស៊ីលកីឡាករ Éderson មុនទីផ្សារដោះដូរកីឡាករបើកនារដូវក្តៅខាងមុខ។

Ederson Atalanta 2024-2025

ក្រុមយក្សនៅ Premier League កំពុងស្វែងរកការពង្រឹងនៅតំបន់កណ្តាល ចំពេលមានការសង្ស័យកាន់តែខ្លាំងឡើងជុំវិញអនាគតរបស់ Casemiro ។ កីឡាករ Éderson បានលេចចេញជាបេក្ខភាពឈានមុខគេសម្រាប់តួនាទីនេះ ដោយ United ចាត់ទុកគាត់ថាជាកីឡាករដ៏ស័ក្តិសមក្នុងការពង្រឹងក្រុមរបស់អ្នកចាត់ការថ្មី Ruben Amorim ចាប់ពីថ្ងៃដំបូង។ ក្លឹបកំពូលៗជាច្រើនរួមទាំង Manchester City ត្រូវបានគេជឿថាកំពុងតាមដានស្ថានការណ៍យ៉ាងដិតដល់៕

Previous articleArsenal មានទំនុកចិត្តចំពោះការផ្ទេរយកីឡាករ Martin Zubimendi
Next articleJuventus សម្លឹងឃើញកីឡាករ ២រូប ជាជម្រើសមកជំនួសកន្លែង Dusan Vlahović