Chelsea បើកការពិភាក្សាជាមួយភ្នាក់ងាររបស់កីឡាករក្លឹប Dortmund

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Sky Sports Deutschland បានអោយដឹងថាក្លឹប Chelsea បានចូលទៅក្នុងការពិភាក្សាជាមួយភ្នាក់ងាររបស់ខ្សែបម្រើស្លាបរបស់ Borussia Dortmund កីឡាករ Jamie Gittens ខណៈដែលពួកគេមានគោលបំណងដើម្បីទទួលបានការបន្ថែមដ៏សំខាន់ដល់ក្រុមរបស់ពួកគេ។

Jamie Gittens Borussia Dortmund 2025

ក្រុមតោខៀវត្រូវបានរាយការណ៍ថាបានរៀបចំដើម្បីល្បួង Gittens ជាមួយនឹងកិច្ចសន្យាដែលអាចទទួលបានប្រាក់ចំណូលចន្លោះពី ៦-៧លានអឺរ៉ូក្នុងមួយឆ្នាំ។ ក្លឹប Borussia Dortmund ត្រូវបានយល់ថាអាចនឹងអនុញ្ញាតអោយកិឡាករ Gittens ចាកចេញ ប្រសិនជាក្លឹបទទួលបានសំណើរមានតម្លៃ ៥០លានផោន៕

Previous articleAl Hilal ជាក្លឹបមួយនៅអារ៉ាប៊ីសាអូឌីតដែលចង់បានកីឡាករ Darwin Núñez
Next articleកីឡាករ Abdoulaye Doucoure ទំនង់ជាទៅចូលរួមជាមួយក្លឹប Leeds United