Pogba កំពុងពិភាក្សាទៅលើរឿងកុងត្រាជាមួយក្លឹបនៅអាមេរិក

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ The Washington Post បានអោយដឹងថាក្លឹប DC United បានទទួលសិទ្ធក្នុងការចុះហត្ថលេខាយក Pogba មកកាន់ MLS ហើយត្រូវបានរាយការណ៍ថាបានចូលរួមក្នុងកិច្ចពិភាក្សាកិច្ចសន្យាក្នុងរយៈពេលមួយខែមកហើយជាមួយនឹងកីឡាករដែលគ្មានតម្លៃខ្លួនរូបនេះ៕

របាយការណ៍បន្ថែមថានាយកប្រតិបត្តិ DC លោក Jason Levien បានសន្ទនាជាច្រើនជាមួយភ្នាក់ងាររបស់ Pogba ហើយបានជួបកីឡាករវ័យ ៣២ឆ្នាំយ៉ាងហោចណាស់ម្តង។ ក្លឹបអាមេរិច និងតំណាងរបស់ Pogba ក៏បានផ្លាស់ប្តូរសំណើរកិច្ចសន្យាផងដែរ៕

Previous articleក្លឹប Atletico Madrid ចាប់អារម្មណ៍ចង់បានកីឡាករ Darwin Nunez
Next articleMarseille ចាប់អារម្មណ៍ចំពោះកីឡាករ Wesley Fofana