Nico Williams បង្ហើបអំពីអនាគតរបស់ខ្លួន

បរទេស៖ កីឡាករ Nico Williams ត្រូវបានបញ្ជាក់ថាជាគោលដៅកំពូលសម្រាប់ Arsenal និង Barcelona ប៉ុន្តែខ្សែបម្រើស្លាបរូបនេះបានច្រានចោលការចាប់អារម្មណ៍របស់ពួកគេ ហើយបន្តនៅក្រុម Athletic កាលពីរដូវកាលមុន។ ពាក្យចចាមអារ៉ាមពីការចាកចេញទាំងនោះមិនបានបាត់ទៅណាឡើយ ប៉ុន្តែសម្រាប់ពេលនេះ កីឡាករវ័យ ២២ឆ្នាំរូបនេះកំពុងផ្តោតលើការជួយក្លឹប Athletic ក្នុងការប្រកួតពានរង្វាន់ Europa League នៅរដូវកាលនេះ។

ថ្លែងទៅកាន់ Sport អំពីអនាគតរបស់ខ្លួន ខ្សែបម្រើស្លាបរូបនេះបាននិយាយថា “ក្តីសុបិនគឺចង់លើកពាន Champions’ នៅ San Mamés។ ខ្ញុំមានឱកាសបង្កើតប្រវត្តិសាស្ត្រនៅក្លឹបនេះ។ ក្តីស្រមៃមិនដែលចប់ទេ។ ខ្ញុំផ្តោត ១០០% នៅថ្ងៃស្អែក (ថ្ងៃព្រហស្បតិ៍) ក្នុងការឈានទៅវគ្គផ្តាច់ព្រ័ត្រ និងឈ្នះវា។ ខ្ញុំមិនចង់មើលទៅទៀតទេ។ ខ្ញុំសប្បាយចិត្តខ្លាំងណាស់នៅទីនេះ។ វាជារដូវកាល ១០/១០ សម្រាប់ខ្ញុំ”៕

Previous articleChelsea និង Arsenal កំពុងសិក្សាទៅលើប្រាក់ឈ្នួលដ៏ច្រើនដែល Nico Williams ទាមទារ
Next articleAmorim៖ បើមក Man Utd ដើម្បីចង់លេង Champions League គាត់មិនគួរមកទេ