បរទេស៖ កីឡាករ De Gea បានបង្ហាញខ្លួនក្នុងជម្រើសដំបូងក្នុងការប្រកួតក្រុម Fiorentina ប្រកួតចាញ់ក្រុម Real Betis ក្នុងលទ្ធផល ២-១ ក្នុងការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Conference League ជើងទីមួយកាលពីថ្ងៃព្រហស្បតិ៍។ បន្ទាប់ពីការប្រកួត អ្នកចាំទីជើងចាស់សញ្ជាតិអេស្ប៉ាញរូបនេះត្រូវបានសួរអំពីអនាគតរបស់គាត់នៅក្នុងប្រទេសអ៊ីតាលី ហើយ De Gea បានបង្ហាញអំពីអារម្មណ៍របស់ខ្លួនយ៉ាងច្បាស់ទាក់ទងនឹងការបន្តស្នាក់នៅជាមួយក្រុម Fiorentina ។
នៅពេលសួរអំពីអនាគតរបស់គាត់នៅក្លឹបដោយ FirenzeViola អ្នកចាំទី De Gea បាននិយាយថា៖ “ខ្ញុំយកវាពីមួយថ្ងៃទៅមួយថ្ងៃ។ ខ្ញុំសប្បាយចិត្តណាស់នៅ Florence ហើយខ្ញុំមានភាពសប្បាយរីករាយជាច្រើននៅក្នុងបាល់ទាត់អ៊ីតាលី។ ខ្ញុំសង្ឃឹមថានឹងទទួលបានអ្វីដលល្អសម្រាប់ក្រុមខ្ញុំ”។
បន្ទាប់ពីចាកចេញពី Manchester United ក្នុងឆ្នាំ២០២៣ អ្នកចាំទី De Gea បានសម្រាកពីបាល់ទាត់រយៈពេលមួយឆ្នាំ មុនពេលចុះកុងត្រាមួយឆ្នាំជាមួយ Fiorentina នៅរដូវក្តៅឆ្នាំ២០២៤។ កីឡាករវ័យ ៣៤ឆ្នាំ បានបង្ហាញពីចំណាប់អារម្មណ៍របស់គាត់ក្នុងការរដូវកាលដំបូងនៅអ៊ីតាលី ដោយជំរុញឱ្យមានការរាយការណ៍ថាក្លឹបគ្រោងនឹងផ្តល់កុងត្រាថ្មីរយៈពេល ១ឆ្នាំទៀតជាមួយនឹងការដំឡើងប្រាក់ខែគួរឱ្យកត់សម្គាល់។ ទោះយ៉ាងណាមិនទាន់មានកិច្ចព្រមព្រៀងជាផ្លូវការនៅឡើយទេ។
កីឡាករសញ្ជាតិអេស្បាញនឹងត្រូវបានបង្ហាញខ្លួនបន្ទាប់នៅថ្ងៃអាទិត្យទី៤ ខែឧសភា នៅពេលដែល Fiorentina ធ្វើដំណើរទៅកាន់ទឹកដី Roma។ ក្រុមរបស់លោក Raffaele Palladino បច្ចុប្បន្នកំពុងស្ថិតក្នុងចំណាត់ថ្នាក់ទីប្រាំបីនៅលើតារាង ដោយមានតែបីពិន្ទុតាមពីក្រោយក្រុមកំពូលទាំងបួន៕