Greenwood សម្លឹងរកមើលការវិលត្រលប់មកកាន់ Premier League វិញ

បរទេស៖ កីឡាករ Mason Greenwood បានចូលរួមជាមួយ Marseille កាលពីរដូវក្តៅមុនក្នុងកិច្ចព្រមព្រៀងតម្លៃ ៣១.៦លានអឺរ៉ូ បន្ទាប់ពីចំណាយពេលលេងខ្ចីជើងនៅក្លឹប Getafe ក្នុងលីគ La Liga របស់អេស្ប៉ាញ។ កីឡាករ Greenwood បានស៊ុតបញ្ចូលទីបាន ១៨គ្រាប់ក្នុងការបង្ហាញខ្លួន ៣១ដងសម្រាប់ក្លឹប Marseille និងឈរនៅលេខរៀងទី២ ក្នុងតារាងកីឡាករស៊ុតបញ្ចូលទីច្រើនជាងគេ បន្ទាប់ពីកីឡាករ Ousmane Dembele ប៉ុណ្ណោះ។

ហើយបើយោងតាមការចេញផ្សាយរបស់ The Sun បានអោយដឹងថាគាត់បានចុះហត្ថលេខាលើកិច្ចសន្យារយៈពេលប្រាំឆ្នាំនៅពេលចូលរួមជាមួយ Marseille ប៉ុន្តែឥឡូវនេះគាត់ប្រហែលជានឹងត្រលប់មកកាន់ក្របខ័ណ្ឌ Premier League វិញហើយ៕

Previous articleAston Villa កំពុងតាមដានខ្សែប្រយុទ្ធ Samu  Aghehowa របស់ Porto
Next articleKevin De Bruyne បង្ហើបថាតើគាត់នឹងបន្តនៅ Man City រហូតដល់ Club World Cup ឫយ៉ាងណា?