ក្លឹបនៅអារ៉ាប៊ីសាអូឌីត កំពុងពិភាក្សាជាមួយនឹង Hakim Ziyech ទៅលើការផ្ទេរ

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាក្លឹប Al Nassr បានធ្វើការពិភាក្សាក្នុងការផ្ទេរយក Hakim Ziyech ពីក្លឹប Chelsea។ ហើយបើតាមការចេញផ្សាយរបស់ Footmercato បានអោយដឹងថាការចរចាកំពុងត្រូវបានធ្វើឡើង។

ក្នុងនោះកីឡាករបានទទួលយកការពិភាក្សាមួយនេះ ខណៈពេលដែលសំណើរត្រូវបានរៀបចំ។ សម្រាប់ក្លឹប Chelsea សង្ឃឹមថាអាចបញ្ចប់នៅការផ្ទេរកីឡាករ២រូបរួមមាន Ziyech និង Aubameyang ទៅកាន់ក្លឹបនៅអារ៉ាប៊ីសាអូឌីត៕

Previous articleDembele ចេញមកបញ្ជាក់អំពីរឿងអនាគតរបស់ខ្លួនជាមួយនឹង Barca
Next articleMan Utd ចេញមកបញ្ជាក់ចំពោះដំណឹងផ្ទេរយក Theo Hernandez