មកដឹងតម្លៃខ្លួន Benjamin Sesko ដែលក្លឹប Leipzig នឹងទាមទារ

បរទេស៖ កីឡាករ Benjamin Sesko បានរីករាយនឹងយុទ្ធនាការដ៏សម្បូរបែបនៅក្នុង Bundesliga ដែលនាំឱ្យមានការរំពឹងទុកថាគាត់អាចនឹងចាកចេញនៅរដូវក្ដៅនេះ។ នេះបើយោងតាមការចេញផ្សាយរបស់ Sky Germany បានអោយដឹងថាតម្លៃបច្ចុប្បន្នរបស់ Sesko មានតម្លៃខ្ពស់ជាង ៨០លានអឺរ៉ូ។

ទោះយ៉ាងណាក៏ដោយ ការចាកចេញអាចទៅរួចដោយមិនជាប់ពាក់ព័ន្ធទៅនឹងលក្ខខណ្ឌផ្តាច់កុងត្រា។ ប្រសិនបើរឿងនោះកើតឡើង Leipzig ទំនងជាទាមទារតម្លៃខ្ពស និងលក្ខខណ្ឌទូរទាត់ប្រាក់ខុសគ្នា។ របាយការណ៍បានបង្ហាញថាក្លឹបអាចត្រូវបានស្នើសុំ ៧៥លានអឺរ៉ូជាការទូរទាត់ជាមុន និងតម្លៃបន្ថែម ១៥លានអឺរ៉ូ ដែលបានធ្វើអោយតម្លៃសរុបប្រមាណ ៩០លានអឺរ៉ូ៕

Previous articleប្រធានផ្នែកកីឡារបស់ Bayern លើកឡើងទាក់ទងនឹងព័ត៌មានចចាមអារ៉ាមរបស់ Kean
Next articleReal ទាក់ទង់ទៅ Liverpool ដើម្បីចង់ផ្ទេរយក Arnold អោយបានមុនកុងត្រាផុតកំណត់