បរទេស៖ ប្រធានក្លឹប Inter លោក Giuseppe Marotta បានបង្ហើបថា អ្នកចាត់ការ Simone Inzaghi នៅតែជាផ្នែកសំខាន់នៃគម្រោងរយៈពេលវែងរបស់ក្លឹប បន្ទាប់ពីគាត់បានដឹកនាំក្រុមទៅកាន់វគ្គផ្តាច់ព្រ័ត្រ Champions League ជាលើកទីពីរក្នុងរយៈពេល ៣ឆ្នាំ។
ថ្លែងទៅកាន់អ្នកសារព័ត៌មាន ប្រធានក្លឹប Inter បាននិយាយថា “គាត់ពិតជាអស្ចារ្យម្តងទៀត គាត់សមនឹងទទួលបានកិត្តិយសទាំងអស់។ Inzaghi គឺជាផ្នែកមួយដ៏សំខាន់នៃគម្រោងរយៈពេលវែងរបស់យើង”៕