Bayern ផ្តាំផ្ញើរទៅកាន់ក្លឹបយក្សនៅបារាំង ចំពោះការចង់បាន Lucas Hernandez

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាប្រធានក្លឹប Bayern Munich លោក Hainer បានលើកឡើងចំពោះរឿងដែលក្លឹប PSG ចង់ផ្ទេរយកកីឡាករ Lucas Hernandez ថា “គាត់ជាកីឡាករដែលគួរអោយចាប់អារម្មណ៍។ គាត់មានចិត្តទំលាយនៅលើទីលាន ក៏ដូចជានៅក្នុងបន្ទប់ផ្លាស់សម្លៀកបំពាក់។ ខ្ញុំបានលឺពីការចាប់រូបគាត់ ពីសំណាក់ក្លឹប PSG ប៉ុន្តែពួកយើងចង់រក្សាទុកគាត់”។

លោកបានបន្ថែមទៀតថា “រង់ចាំមើលទាំងអស់គ្នា ថានឹងមានអ្វីកើតឡើងនៅរដូវក្តៅនេះ”៕

Previous articleខ្សែការពារ Ji-soo Kim នឹងទៅចូលរួមជាមួយក្លឹប Brentford
Next articleកីឡាករម្នាក់នេះ ជាគោលដៅរបស់ក្លឹប West Ham ដែលនឹងយកមកជំនួស Rice