បរទេស៖ លោក Arne Slot បានអះអាងថា Liverpool បានតស៊ូយ៉ាងស្វិតស្វាញដើម្បីរក្សា Trent Alexander-Arnold ប៉ុន្តែមិនអាចរារាំងការផ្លាស់ទៅ Real Madrid ដែលជិតមកដល់នោះទេ។
លោក Slot បាននិយាយថា “Trent មិនមែនជាមនុស្សដំបូងឡើយ ហើយនឹងមិនមែនជាមនុស្សចុងក្រោយដែលចាកចេញពីក្លឹបនោះទេ។ យើងបានធ្វើអ្វីគ្រប់យ៉ាងដែលយើងអាចធ្វើបានដើម្បីរក្សាគាត់ ហើយបន្ទាប់មកយើងត្រូវទទួលយកការសម្រេចចិត្តរបស់គាត់”៕