បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Sky in Germany បានអោយដឹងថាក្លឹប Bayern Munich បានចាប់ផ្តើមពិភាក្សាជាផ្លូវការជាមួយអ្នកតំណាងរបស់កីឡាករ Jonathan Tah ទាក់ទងនឹងការផ្លាស់ប្តូរដោយឥតគិតថ្លៃនៅរដូវក្តៅនេះ។ ខណៈពេលដែល Bayern កំពុងនាំមុខការផ្ទេរយកនេះ ក្លឹប Manchester United ក៏ស្ថិតក្នុងការប្រជែងដោយបានបង្ហាញចំណាប់អារម្មណ៍លើកីឡាករវ័យ ២៩ឆ្នាំ។
បន្ថែមពីនេះទៀត គ្រូបង្វឹករបស់ក្លឹប Real Madrid លោក Xabi Alonso ត្រូវបានរាយការណ៍ថាមានបំណងចង់ជួបជុំជាមួយ Tah ក្នុងប្រទេសអេស្ប៉ាញ។ ការផ្លាស់ប្តូរបន្ទាប់របស់កីឡាករជម្រើសជាតិអាឡឺម៉ង់អាចឈានដល់ការប្រយុទ្ធគ្នារវាងក្រុមធំៗនៅតំបន់អឺរ៉ុប ដោយបច្ចុប្បន្ន Bayern កំពុងរងសម្ពាធខ្លាំងបំផុត៕