បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាក្លឹប Arsenal បានឈានដល់កិច្ចព្រមព្រៀងនាំយកខ្សែបម្រើ Martín Zubimendi របស់ Real Sociedad ទៅកាន់ភាគខាងជើងទីក្រុងឡុងដ៍នៅចុងបញ្ចប់នៃរដូវកាលនេះ។
ក្រុមកាំភ្លើងធំបានត្រៀមរួចរាល់ក្នុងការចំណាយប្រាក់ ៦០លានអឺរ៉ូសម្រាប់បង់ផ្តាច់កុងត្រាសម្រាប់កីឡាករវ័យ ២៦ឆ្នាំ៕