Man City ចង់បាន Tijjani Reijnders ខណៈក្លឹប AC Milan អាចទាមទារតម្លៃដល់ខ្ពស់មួយ

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ The Telegraph បានឱ្យដឹងថា Manchester City បានបង្ហាញចំណាប់អារម្មណ៍ជាក់ស្តែងក្នុងការចុះហត្ថលេខាលើខ្សែបម្រើរបស់ AC Milan កីឡាករ Tijjani Reijnders នៅរដូវក្តៅ ខណៈដែលលោក Pep Guardiola សម្លឹងរកការកសាងក្រុមឡើងវិញបន្ទាប់ពីរដូវកាលដ៏ខកចិត្តមួយ។

ខណៈពេលដែល Milan មិនទាន់ប្រាប់ពីតម្លៃកីឡាករម្នាក់ របាយការណ៍បានអះអាងថា Reihders អាចធ្វើអោយពួកគេទទួលបានតម្លៃបំបែកកំណត់ត្រារបស់ក្លឹប ខណៈតម្លៃផ្ទេរកីឡាករ Kaka ពីមុនប្រមាណ ៥៧លានផោន នៅពេលដែលពួកគេបានលក់ខ្សែបម្រើរូបនេះទៅឱ្យ Real Madrid ក្នុងឆ្នាំ២០០៩៕

Previous articleDouglas Luiz និយាយដល់រឿងកាលវិលត្រលប់ទៅកាន់ Aston Villa វិញថា
Next articleMan City ព្រមព្រៀងលក្ខខណ្ឌផ្ទេរជាមួយកីឡាករ Florian Wirtz?