Sancho នឹងត្រលប់មក Man Utd ក្រោយបញ្ចប់ការខ្ចីជើងនៅ Chelsea

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ The Sun បានអោយដឹងថាកីឡាករ Jadon Sancho ប្រហែលជានឹងត្រលប់ទៅ Old Trafford វិញនៅរដូវក្តៅនេះ បន្ទាប់ពីខ្ចីជើងរយៈពេលមួយឆ្នាំនៅ Chelsea ។ ខណៈពេលដែលក្រុមតោខៀវមានកាតព្វកិច្ចទិញ ប៉ុន្តែពួកគេទំនងជានឹងប្រើជម្រើសបង់ប្រាក់ ៥លានផោន ដើម្បីមិនផ្ទេរយកកីឡាកររូបនេះ។

ជាមួយនឹងក្រុមភាគខាងលិចទីក្រុងឡុងដ៍ហាក់ដូចជាមិនចាប់អារម្មណ៍លើខ្សែបម្រើស្លាបអង់គ្លេស ក្លឹប Manchester United អាចពិចារណាបញ្ចុះតម្លៃដែលទាមទាររបស់ពួកគេ ដោយក្លឹប Bayer Leverkusen គឺជាក្លឹបចុងក្រោយគេដែលត្រូវបានផ្សារភ្ជាប់ជាមួយនឹងកីឡាករ Sancho៕

Previous articleខ្សែការពារស្តាំង ២រូប ដែលក្លឹប Liverpool កំពុងចង់បាន
Next articleលោក Carlo Ancelotti នឹងទៅដឹកនាំក្រុមជម្រើសជាតិប្រេស៊ីលនៅថ្ងៃទី២៦ ខែឧសភា