Liverpool កំពុងតែចរចាការផ្ទេរកីឡាករ​ Jeremie Frimpong ពីក្លឹប Leverkusen

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាក្លឹប Liverpool កំពុងស្ថិតក្នុងការពិភាក្សាកម្រិតខ្ពស់ជាមួយ Bayer Leverkusen ជុំវិញការផ្ទេរខ្សែការពារ Jeremie Frimpong តារាឆ្នើមរបស់ពួកគេនៅក្នុងទីផ្សារដោះដូរកីឡាកររដូវក្តៅ។

ឥឡូវនេះក្រុមហង្សក្រហមកំពុងពិភាក្សាអំពីរចនាសម្ព័ន្ធនៃការបង់ប្រាក់មានតម្លៃ ៣៥លានអឺរ៉ូរបស់កីឡាកររូបនេះជាមួយនឹងអតីតម្ចាស់ជើងឯកអាឡឺម៉ង់ ហើយក៏បានចាប់ផ្តើមការពិភាក្សាជាមួយភ្នាក់ងារបស់កីឡាកររូបនេះផងដែរ។ កីឡាករ Frimpong ត្រូវបាននិយាយថាចង់ចូលរួមជាមួយក្លឹប Liverpool៕

Previous articleលោក Nuno Espirito Santo ចាប់អារម្មណ៍ចង់បានខ្សែប្រយុទ្ធ Liam Delap
Next articleAC Milan ស្នើរសុំអោយក្លឹប Man City បញ្ចុះតម្លៃផ្ទេរ Kyle Walker