កីឡាករ Florian Wirtz ធ្វើដំណើរតាមយន្តហោះឯកជនមកជួបលោក Pep Guardiola

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ BILD បានអោយដឹងថាកីឡាករ Florian Wirtz រួមជាមួយនឹងឪពុកម្តាយរបស់គាត់បានធ្វើដំណើរតាមយន្តហោះឯកជនមួយទៅកាន់ទីក្រុង Manchester កាលពីថ្ងៃអង្គារដើម្បីជួបជាមួយគ្រូបង្វឹក Manchester City លោក Pep Guardiola ។

ខណៈពេលដែលគោលបំណងនៃដំណើរទស្សនកិច្ចនេះមិនត្រូវបានបង្ហាញឱ្យដឹង ហើយជំនួប “សម្ងាត់” ជាមួយគ្រូបង្វឹកសញ្ជាតិអេស្ប៉ាញ ដែលបានជម្រុញអោយមានការរំពឹងទុកអំពីការផ្លាស់ប្តូរដែលអាចធ្វើទៅបានរបស់ Wirtz ទៅកាន់ក្របខ័ណ្ឌ Premier League ។ ក្លឹប Man City បានកំណត់អត្តសញ្ញាណកីឡាករសញ្ជាតិអាឡឺម៉ង់ជាអ្នកជំនួសដ៏ល្អឥតខ្ចោះសម្រាប់កីឡាករ Kevin De Bruyne ដែលនឹងចាកចេញនៅចុងរដូវកាលនេះ៕

Previous articleArsenal ក្លាយជាគោលដៅដ៏ស័ក្តិសមសម្រាប់ខ្សែប្រយុទ្ធ Gyokeres
Next articleក្លឹប Rangers ចង់តែងតាំងកូនប្រុសលោក Carlo Ancelotti ជាគ្រូបង្វឹកថ្មី