បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Diario AS បានអោយដឹងកាលពីថ្ងៃអង្គារថាក្លឹប Rangers កំពុងពិចារណាតែងតាំងកូនប្រុសរបស់លោក Carlo Ancelotti លោក Davide ជាអ្នកគ្រប់គ្រងអចិន្ត្រៃយ៍របស់ពួកគេ ខណៈដែលគ្រូបង្វឹកបណ្តោះអាសន្នលោក Barry Ferguson ហៀបនឹងចាកចេញពីក្លឹបនៅចុងបញ្ចប់នៃរដូវកាល ២០២៤-២៥។
លោក Davide បច្ចុប្បន្នគឺជាផ្នែកមួយនៃបុគ្គលិកគ្រូបង្វឹករបស់ឪពុកគាត់នៅ Real Madrid ប៉ុន្តែនឹងតាម Carlo ចេញពីក្លឹបបន្ទាប់ពីការប្រកួត La Liga ចុងក្រោយរបស់ក្រុមអធិរាជស៕