ហេតុផលប៉ុន្មាននេះ ធ្វើអោយក្លឹប AC Milan ស្ទាក់ស្ទើរក្នុងការផ្ទេរយក Walker ជាអចិន្ត្រៃយ៍

បរទេស៖ កីឡាករវ័យ៣៤ឆ្នាំរូបនេះបានចូលរួមជាមួយក្លឹប Milan ក្នុងលក្ខខ័ណ្ឌខ្ចីជើងកាលពីខែមករា ដែលហាក់បីដូចជាការបិទបញ្ចប់អាជីពរបស់គាត់នៅក្លឹប Manchester City។ ទោះជាយ៉ាងណាក៏ដោយ យោងតាមការចេញផ្សាយរបស់ Calciomercato បានអោយដឹងថាក្លឹបយក្សអ៊ីតាលីមិនចង់ជ្រើសរើសជម្រើសក្នុងការចុះហត្ថលេខាលើកីឡាករជើងចាស់ជាអចិន្ត្រៃយ៍ក្នុងតម្លៃ ៤.២លានផោននៅរដូវក្តៅនេះទេ។

Kyle Walker

កីឡាករ Walker បានបង្ហាញខ្លួនចំនួន ១២ប្រកួតសម្រាប់ Milan ប៉ុន្តែបានរងរបួសកែងដៃដែលតម្រូវឱ្យមានការវះកាត់នៅក្នុងខែមេសា។ របួសរបស់ Walker និង ទម្រង់លេងគួរអោយចាប់អារម្មណ៍របស់កីឡាករ Alex Jimenez បានបញ្ចុះបញ្ចូលគណៈគ្រប់គ្រង់របស់ក្លឹប AC Milan អោយប្រឆាំងក្នុងការផ្ទេរយកគាត់ជាអចិន្ត្រៃយ៍។ ជាលទ្ធផល កីឡាករសញ្ជាតិអង់គ្លេសប្រឈមមុខនឹងអនាគតមិនច្បាស់លាស់។

ទោះបីជាវាហាក់បីដូចជាពេលវេលារបស់ Walker នៅ City បានបញ្ចប់ក៏ដោយ ប៉ុន្តែគាត់បានដើរចេញពីទ្វារបស់ក្លឹបបានបន្តិច ហើយក៏ត្រលប់មកវិញ។ គាត់បាននិយាយថា៖ “បន្ទាប់ពីខ្ញុំនិយាយលាហើយ Pep [Guardiola] បានក្រោកឡើង ហើយនិយាយសារដ៏ល្អមួយមកខ្ញុំ ដោយគ្រាន់តែនិយាយថា អរគុណសម្រាប់អ្វីគ្រប់យ៉ាង។ ប៉ុន្តែស្តាប់វាមិនចប់ទេ ខ្ញុំគ្រាន់តែខ្ចីទៅកាន់ទីនោះ។ ជាក់ស្តែង ភាគីទាំងពីរត្រូវតែឈានដល់ការព្រមព្រៀងគ្នានៅចុងបញ្ចប់នៃរដូវកាលនេះ ហើយ… ស្តាប់ អាជីពខ្ញុំនៅ Man City មិនទាន់ចប់ទេ ប៉ុន្តែយើងនឹងឃើញមានអ្វីកើតឡើង”។

kyle-walker

ខណៈពេលដែល Walker បន្តការស្តារនីតិសម្បទារបស់គាត់ ក្លឹបខ្ចីជើងរបស់គាត់គឺ Milan នឹងជួប Bologna ក្នុងវគ្គផ្តាច់ព្រ័ត្រ Coppa Italia នៅថ្ងៃសុក្រ ចំណែក Man City ប៉ះជាមួយ Crystal Palace ក្នុងវគ្គផ្តាច់ព្រ័ត្រ FA Cup មួយថ្ងៃក្រោយមក៕

Previous articleReal Madrid និង Bournemouth បានព្រមព្រៀងគ្នាក្នុងការផ្ទេរកីឡាករ Dean Huijsen
Next articleគណៈគ្រប់គ្រង់ក្លឹបតោខៀវ នៅតែផ្តល់ទំនុកចិត្តចំពោះលោក Maresca ក្នុងការដឹកនាំបន្ត