កីឡាករ Marc Guehi គ្មានចំណាប់អារម្មណ៍ក្នុងការលេងអោយក្លឹបនៅ Premier League ទៀតទេ

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ The Sun បានអោយដឹងថាខ្សែការពារកណ្តាលរបស់ក្លឹប Crystal Palace កីឡាករ Marc Guehi ត្រូវបានរាយការណ៍ថាបានត្រៀមខ្លួនរួចជាស្រេចក្នុងការផ្ទេរទៅកាន់ទឹកដីអេស្ប៉ាញជាមួយក្លឹប Barcelona និង Real Madrid ខណៈគាត់ស្ថិតនៅក្នុងឆ្នាំចុងក្រោយនៃកុងត្រារបស់ខ្លួនជាមួយក្លឹបនៅអង់គ្លេស។

ត្រលប់មកប្រទេសអង់គ្លេសវិញ ក្លឹបធំៗជាច្រើនចង់បានកីឡាករ Guehi។ ក្លឹប Chelsea ជាកន្លែងដែលគាត់ចាប់ផ្តើមអាជីពរបស់ខ្លួន រួមជាមួយនឹង Newcastle United និង Tottenham Hotspur ត្រូវបានរាយការណ៍ថាមានចំណាប់អារម្មណ៍លើការធានាការចុះហត្ថលេខាលើគាត់។ ទោះបីជាមានការចាប់អារម្មណ៍ពីក្លឹបក្នុងស្រុកក៏ដោយ ក៏ខ្សែការពាររូបនេះមិនមានចំណាប់អារម្មណ៍សម្រាប់ការលេងអោយក្លឹបនៅ Premier League នោះទេ៕

Previous articleKevin De Bruyne បើចំហរការបន្តអាជីពនៅ Premier League
Next articleRashford នៅតែផ្តល់អាទិភាពសម្រាប់ការផ្ទេរទៅកាន់ក្លឹប Barcelona ដដែរ