បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Rudy Galetti បានអោយដឹងថាក្លឹប Juventus នៅតែចាប់ទុកលោក Conte ជាបេក្ខភាពកំពូលរបស់ពួកគេដដែរតាំងពីឆ្នាំមុន គឺមុនពេលដែលពួកគេតែងតាំងលោក Thiago Motta ជាគ្រូបង្វឹកទៅទៀត។
នៅពេលនេះឈ្មោះរបស់លោក Antonio Conte នៅតែស្ថិតក្នុងបញ្ជីដែលក្លឹប Juventus ចង់បានដដែរ ប៉ុន្តែការបញ្ចុះបញ្ចូលគ្រូបង្វឹក Napoli រូបនេះអោយមកចូលរួមជាមួយក្លឹបសេះបង្កង អាចនឹងមិនមែនជាការងារស្រួលនោះទេ៕