ប្រធានក្លឹប Barcelona និយាយបែបនេះអំពីរឿងកុងត្រារបស់ De Jong

បរទេស៖ ប្រធានក្លឹប Barcelona លោក Joan Laporta បានបើកចំហរអំពីស្ថានភាពកិច្ចសន្យារបស់ Frenkie De Jong នៅក្លឹប។ កិច្ចសន្យាបច្ចុប្បន្នរបស់ខ្សែបម្រើសញ្ជាតិហូឡង់នឹងផុតកំណត់នៅរដូវក្តៅក្រោយ។

ថ្លែងទៅកាន់ TV3 លោក Laporta បាននិយាយថា “កិច្ចព្រមព្រៀងថ្មីរបស់ Frenkie de Jong មែនទេ? ស្ថានភាពរបស់គាត់គឺបន្ទាន់។ យើងមិនចង់បានកីឡាករដែលមានកុងត្រាត្រឹមតែមួយឆ្នាំទេ។ គាត់ដឹងរឿងនោះ ហើយយើងបាននិយាយអំពីវា។ គាត់មានការលើកទឹកចិត្តណាស់។ យើងពិតជាចូលចិត្តការលេងរបស់កីឡាករហូឡង់។ ជាមួយគាត់ យើងគ្រប់គ្រងការប្រកួតបាន”៕

Previous articleកីឡាករ Adrien Rabiot បង្ហើបបំណង់ចង់ចាកចេញពីក្លឹប Marseille
Next articleLaporta៖ ការចុះហត្ថលេខាយក Erling Haaland គឺគ្មានអ្វីដែលមិនអាចទៅរួចនោះទេ