បរទស៖ កីឡាករ Pulisic ជម្រើសជាតិអាមេរិកត្រូវបានគេរំពឹងថានឹងបានចុះហត្ថលេខាទៅលើកុងត្រាថ្មី។ លក្ខខណ្ឌថ្មីៗសម្រាប់ខ្សែប្រយុទ្ធវ័យ ២៦ឆ្នាំមានពាក្យចចាមអារ៉ាមមួយរយៈមកហើយ ដោយក្រុម Milan មានបំណងចង់ឱ្យគាត់ចុះកិច្ចសន្យា។
ចំពេលមានការចាប់អារម្មណ៍លើការផ្ទេរត្រូវបានបង្ហាញនៅមុនទីផ្សាររដូវក្តៅ កីឡាករ Pulisic បន្តពិចារណាលើជម្រើសផ្សេងទៀតរបស់គាត់។ ហើយបើយោងតាមការចេញផ្សាយរបស់ Relevo បានអោយដឹងថា “គាត់បានសុំពេលវេលា ព្រោះមុនពេលចុះហត្ថលេខាគាត់ចង់ស្វែងយល់ពីការវិវត្តផ្សេងៗនៅកម្រិតកីឡា”៕