បរទេស៖ ប្រធានក្លឹប Newell’s Old Boys លោក Ignacio Astore បានបង្ហាញពីបំណងចង់នាំយក Lionel Messi ត្រលប់ទៅក្លឹបអាហ្សង់ទីនវិញ។
ថ្លែងទៅកាន់ Cadena 3 លោក Astore បាននិយាយថា៖ “ស្ថាប័ននឹងតែងតែចង់បាន Messi ទោះបីជាវាគ្រាន់តែជាការប្រកួតមួយរដូវកាល ការប្រកួតចំនួន ៨ប្រកួត ៦ ៤ ឫក៏ ១ប្រកួត… ដើម្បីលេងដោយពាក់អាវ Newell’s ។ នោះជាការពិត ហើយយើងតែងតែធ្វើការឆ្ពោះទៅរកចំណុចនោះ។ ត្រូវតែរកឱ្យឃើញ។ យើងត្រូវមើលថាតើ Messi មិនមានលក្ខខណ្ឌផ្តាច់កុងត្រានោះទេ នៅក្នុងកិច្ចសន្យា។ យើងត្រូវមើលថាតើលក្ខខណ្ឌរបស់គ្រួសារ Messi អាចឆ្លើយតបបានដែរឬទេ ដោយសារបញ្ហាសាលា ដោយសារបញ្ហាចំនួនលុយ ២៧លាន ដែលជួនកាលមិនអាស្រ័យលើកីឡាករ”៕